តើ iPhone 16 មើលទៅដូចអ្វី ពេលលេចចេញគំរូមកបែបនេះ?

ប្រទះឃើញគំរូ iPhone 16 ដែលមានប៊ូតុងកាមេរ៉ាថ្មីស្ថិតនៅក្រោមប៊ូតុងបិទបើក ប៊ូតុងសំឡេងថ្មី និងប្រព័ន្ធកាមេរ៉ាក្រោយថ្មីហាក់ដើរថយក្រោយ ត្បិតរាងរបស់វា ស្រដៀងទៅនឹងទម្រង់កាមេរ៉ារបស់ iPhone X និង iPhone 12 ជាដើម។ បន្ថែមពីការឌីហ្សាញគេឃើញ មានពណ៌គំរូដំបូងចំនួន៣ គឺលឿងស្រាល ផ្កាឈូកស្រាល និងពណ៌ខ្មៅ។ យ៉ាងណាថ្ងៃប្រកាសចេញរបស់ iPhone 16 នៅវែងឆ្ងាយទៅទៀត ដូចនេះដំណឹងត្រួសៗពីម៉ូឌែលថ្មី អាចមានការប្រែប្រួលបន្តទៀតនៅពេលខាងមុខ៕